អវកាស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ជាការពិតណាស់នៅពេលបច្ចុប្បន្ននេះវិទ្យាសាស្ត្រពិតជាមានការីកចម្រើនយ៉ាងខ្លាំង។ ចំណែកខាងអវកាសវិញយើងឃើញថាមានការីកចំរើនយ៉ាងខ្លាំងផងដែរ។ អង្គការ Nasa របស់ អាមេរិកមានកំពុងតែធ្វើការស្រាវជ្រាវនៅទីអវកាសដ៏សែនឆ្ងាយពីផែនដីយើងមិនថែមតែប៉ុណ្ណោះទេគឺបានចេញពីគន្លងនៃព្រះអាទិត្យយើងទៀតឯណោះ រហូតបានរកឃើញភពរាប់លាន និងផ្កាយជាច្រើនដែលមានភពរណប់របស់វាជាច្រើនផងដែរ។ ទន្ទឹមនេះដែរនៅអាស៊ី និងអ៊ឺរ៉ុបខាងកើតឯណេះវិញក៏មិនធម្មតាដែរ គឺមហាយក្សចិន និងរូស្សីបានពួតដៃគ្នាធ្វើការស្រាវជ្រាវនៅឋានព្រះច័ន្ទដែរ ខណៈដែល Nasa របស់អាមេរិកបានបញ្ជូនមនុស្សជាលើកដំបូងគេបង្អស់តាំងពីឆ្នាំ១៩៦៩ម្លេះ។
កិច្ចព្រមព្រៀងខាងលើត្រូវគេរំពឹងថា នឹងទទួលបានការចុះហត្ថលេខាពីប្រទេសទាំងពីរ នាខែតុលាខាងមុខ ហើយនឹងផ្តល់សារៈប្រយោជន៍ជាខ្លាំងដល់ប្រជាជាតិទាំងពីរនេះ ជាពិសេសនៅក្នុងបេសកកម្មបញ្ជូនមនុស្ស ទៅកាន់ឋានព្រះច័ន្ទនាពេលខាងមុខតែម្តង។ គំនិតក៏ដូចជាលទ្ធភាព នៃការបញ្ជូនមនុស្សសាជាថ្មីម្តងទៀត ទៅកាន់ឋានព្រះច័ន្ទនោះ ត្រូវបានគេលើកឡើងមកពិភាក្សាតាំងពីយូរមកហើយ ក៏ប៉ុន្តែក្រោយពីការចុះហត្ថលេខានៃកិច្ចព្រមព្រៀងចិន-រុស្ស៊ី ក្តីបំណងនេះទំនងជាអាចនឹងប្រែក្លាយជាទៅជាការពិតបាន។
គួរបញ្ជាក់ថា កិច្ចព្រៀងទ្វេភាគីនេះ ពុំមែនជាកិច្ចព្រមព្រៀងផ្នែកអវកាសលើកទីមួយរវាងចិន និងរុស្ស៊ីឡើយ ក៏ប៉ុន្តែវាគឺជាកិច្ចព្រមព្រៀងដំបូងបំផុត ដែលស្តីពីកិច្ចសហប្រតិបត្តិជាដៃគូ មានរយៈពេលដល់ទៅ ០៥ឆ្នាំបែបនេះ ខណៈវាគឺជារយៈពេលមួយ ដែលអនុញ្ញាតឲ្យគម្រោងនិងគោលដៅ ប្រកបដោយមហិច្ឆតាជាច្រើនទៀត អាចសម្រេចបាន៕
0 Comments