asd

header ads

Hot

header ads

ព្រឹទ្ធសភាសហរដ្ឋអាមេរិករឹះគន់លោកហ៊ុនសែនថា​ប្រើយុត្តិសាស្រ្តផ្តាច់ការបំបាត់សំឡេងប្រឆាំងនៅកម្ពុជាមុនកាបោះឆ្នោត

ព័ត៌មានក្នុងប្រទេស

ព្រឹទ្ធសភាដ៏មានអទ្ធិពលម្នាក់នៅសហរដ្ឋអាមេរិករឹះគន់ថា​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងភ័យខ្លាច​ការបោះឆ្នោតថ្នាក់ជាតិ​នៅពេលខាងមុខ​ដោយថាលោកនឹងប្រើមធ្យោបាយ​បែបផ្តាច់ការ​ដើម្បីបំបិទសំឡេងបក្សប្រឆាំង។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ បានសម្រេចបិទអង្គការរបស់សហរដ្ឋអាមេរិកមួយឈ្មោះ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ឬហៅកាត់ថា (NDI)។ ដោយចោទអង្គកានេះថា​មិនបានចុះបញ្ជីត្រឹមត្រូវ នាំខកខានកតព្វវកិច្ចបងពន្ធជូនរដ្ឋ​ក្នុងសេចក្តីថ្លែងការចេញផ្សាយថ្ងៃទី ២៤ ខែសីហា ម្សិលមិញព្រឹទ្ធសភាសហរដ្ឋអាមេរិក និងជាប្រធានគណៈកម្មាធិការសេវាកងទ័ពនៃព្រឹទ្ធសភាលោក Jonh Marken បានបង្ហាញក្តីបារម្មណ៍ពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា​ បន្ទាប់ពីរដ្ឋាភិបាល​លោក ហ៊ុន​ សែន បានបណ្តេញបុគ្គលឹក NDI ចេញពីប្រទេសកម្ពុជា។ លោក Jonh Marken យល់ថា​លោក ហ៊ុន សែន កំពុងព្យាយាមបំបិទសម្លេងភាគី​នៃលទ្ធិប្រជាធិបតេយ្យធ្វើបាបក្រុមអង្គការសង្គមស៊ីវិល និងរឹតត្បិតសេរីភាពសារព័ត៌មាននៅ​មុនការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។ លោក Jonh Marken អះអាងថា NDI ជាអង្គការសំខាន់មួយ​ដែលធ្វើការផ្នែកលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនិតិរដ្ឋនៅលើ​ពិភពលោក ដោយថាអង្គការមនុស្សធម៌មួយនេះបានជួយនូវសុចរិតភាព​នូវដំណើរការនៃការបោះឆ្នោតនៃប្រទេសកម្ពេុជាផងដែរ។

ស្ថានទូតអាមេរិកប្រចាំនៅប្រទេស​កម្ពុជា និងក្រសួងការបរទេសអាមេរិកបានលើកឡើងនូវក្តីបារម្មណ៍ជុំវិញប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់កម្ពុជា។​ ដោយពួកគេចោតសួរថាតើប្រទេសកម្ពុជា​មានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាថិបតេយ្យដែរឬទេ​ និងថាលទ្ធិប្រជាធិបតេយ្យដើរទៅមុខ ឬថយក្រោយគឺ​កម្ពុជាខ្លួនឯងជាអ្នកសម្រេច។ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាថាអង្គការ NDI មានអនុស្សរណៈយោគយល់ត្រឹមត្រូវ និងថាអង្គការនេះបានដាក់ពាក្យស្នើសុំ​ចុះបញ្ជីជាមួយក្រសួង កាបរទេសកម្ពុជាកាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៦ ប៉ុន្តែមិនទាន់ទទួលបាន​ការឆ្លើតបពីត្រសួងកាបរទេសខ្មែរឡើយមកទល់នឹងពេលនេះ។ ទំនាក់ទំនង់រវាង កម្ពុជា និងអាមេរិក​កាន់តែមានភាពរង្គោះរង្គើរខ្លាំងឡើងៗ ដោយប្រត្តិកម្មរបស់សហរដ្ឋអាមេរិក​ជុំវិញការបិទអង្គការ NDI ត្រូវបានមន្ត្រីរដ្ឋាភិបាលចោទថា​ជាការញ៉ុះញ៉ង់ និងព្រមានធ្វើបាតុកម្មតវ៉ានៅមុខស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាទៀតផង។ តែយ៉ាងណាក្តីអ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ​យល់ថា​កម្ពុជាហាក់កំពុងយកគំរូតាមប្រទេសរូស្សី ដែលបានចោទអាមេរិកថាបានបង្កើតចលនាបដិវដ្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល។ ​លោកថាគំរូនេះស្តែងឡើងតាមរយៈការបិទអង្គការ NDI របស់អាមេរិក​ការរិតត្បិតក្រុមអង្គការសង្គមស៊ីវិល និងបណ្តាញសារព័ត៌មាន​ដោយថាដើម្បីឱ្យបក្សកាន់អំណាចអាចយកឈ្នះការបោះឆ្នោតនាពេលខាងមុខបាន៕

ដកស្រងពីសាព័ត៌មាន ខ្មែប៉ុសិ៍

Post a Comment

0 Comments