asd

header ads

Hot

header ads

ការរុករកភពរបស់កែវយឺត Kapler

អវកាស វិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យា
ការស្វែងរកភពដែល​អាចមានជីវិតនៅលើអវកាស

នៅពេលរាត្រីពេលមេឃស្រឡះល្អ​យើងតែងតែ​សំឡឹងមើលទៅលើវេហា យើងបានឃើញយហ្វូងផ្កាយរាប់មិនអស់ទេ។ តើយើងអាចដឹងទេថាតើ ហ្វូងផ្កាយ ឬក៏ភពទាំងនោះ មួយណាអាចមានអំណោយផលផ្តល់ជីវិតឱ្យអាចរស់នៅបានដូចភពផែនដីយើងនេះ។ ជាការពិតណា ក្រៅពី​ ព្រះសម្មាសម្ពុទ្ធ  ដែលទ្រង់ទ្រាស់ដឹងនូវអភិញ្ញាណដឹងសប់គ្រប់អ្វីៗទាំងអស់ ទាំងនៅក្នុង ចក្រវាឡ៍យើងនេះ និង ក្រៅចក្រវាឡ៍។ ដូច្នេះហើយបានជាអ្នកវិទ្យាសាស្ត្របានបង្កើតនូវ​ឧបករណ៍ទំនើបៗដើម្បីស្វែងរក និងចងដឹងថាតើមានភពផ្សេងអាចផ្តល់ជីវិតរស់នៅបានទេ។

Galaxy

ជាកាពិតណាស់មានផ្កាយរាប់ពាន់លាននៅក្នុង Galaxy យើងនេះ​។ ហើយយើងទើបតែស្គាល់បានផ្កាយមួយតែប៉ុន្នោះដែលរះនៅលើភពដែលពោះពេញដោយជីវិត។ តើផែនដីពិតជាពិសេសដាច់គេមែនទេ ឬក៏មានប្រព័ន្ធផ្កាយផ្សេងទៀត​ ដែលដូចជាភពយើងនៅទីនោះ។ ឥឡូវនេះក្រុមអ្នកវិទ្យាសាស្រ្តកំពុងស្វែងរកចម្លើយហើយ។ អគុណដល់កែវយឺតអាវកាស Kapler ជាអ្នកជំនាញប្រម៉ាញភពដែលមិនធ្លាប់ត្រូវបានកសាងពីមុនមក។ វាបាននឹងកំពុងធ្វើការរុករកស្រាវជ្រាវ ដ៏អស្ចារ្យ។

ការកំណត់រកចំនួនភពវាពិតជាពិបាក់ខ្លាំងណាស់​ពីភពឧស្ម័នយក្សដ៏មហាសាល​ទៅកាន់ភពដែលព្រះអាទិត្យដែលមិនដែលលេច ហើយក៏អាចជាពិភពលោកដែលគ្រប់ដណ្តប់ដោយ​ផ្ទៃទឹក។ Kapler ក៏ូចជាបានរកឃើញភព​ស្រដៀងនឹងផែនដីយើងដែរ វាទំនងជាភពស្រដៀងគ្នាទៅនឹងភពផែនដីយើងដំបូង ដែលធ្វើដំណើរជំវិញផ្កាយ​ដែលស្រដៀងនឹងព្រះអាទិត្យយើងដែលមិនធ្លាប់បានជួបប្រទះ។ អ្នកវិទ្យាសាស្ត្រកំពង់តែងឺងឆ្ងល់ថា តើភពនោះអាចមានជីវិតរស់នៅដូចនឹងភពផែនដីដែរឬទេ។ ហើយបើមានមែននោះតើ​វាជាអ្វី វាជារឿងរីករាយចំពោះការប៉ានស្មានអំពីជីវិត ប៉ុន្តែជីវិតបែបណាក៏ដោយវាត្រូវតែបង្កើតឡើង​ដោយយោងទៅលើច្បាប់ធម្មជាតិ។ ទោះបីជានៅភពផ្សេងក៏ដោយជីវិតមានរូបរាងអាចសម្រប់ទៅនឹងភពនោះបានដែរ។

ការប្រៀបធៀប ផែនដី និងKapler 186f

វាជារឿងមួយដែលរៀបរាប់ពីកែវយឺតមួយសោះដែលអាចនាំយើងទៅដល់​ភពជិតខាងរបស់យើង ហើយអាចបកស្រាយសំណួរ​របស់មនុស្សជាយូមកហើយ។ តើយើងពិតជាមានតែឯងមែនទេ កាបកស្រាយពីជីវិតភពផ្សេងៗ ត្រូវបានចាប់ផ្តើមពីពេលនេះ។ កែវយឺតដ៏ធំអស្ចារ្យដែលមិនធ្លាប់បានក៏សាង ពេលនេះកំពុងស្ថិតនៅក្នុងគ្រាប់រ៉ូកែត ស្ថិតនៅក្នុងស្ថានីបាញ់បង្ហោះក្នុងរដ្ឋ ហ្វ្លូរីដា។ ការបាញ់បង្ហោះត្រូវបានចាប់ផ្តើមបាញ់ ហើយវាមានរយៈពេលជាង ២០ឆ្នាំមកហើយដែល យើងខំកសាង​វានឹងបកស្រាយ​នូវចម្ងល់ជាច្រើននៅក្នុង Galacy យើងនេះ។

ពេលនេះសូមនាំអារម្មណ៍របស់លោកអ្នកមកជួបជាមួយ​ កែវយឺត Kapler បេសកម្មរបស់វាគឺស្វែងរកភពរបស់ពួក​ ALIEN ដែលគោចរណ៍​ជុំ​ វិញផ្កាយឆ្ងាយៗ ហើយក៏ដើម្បីស្វែងយល់ផងដែរថា ភពណាមួយនោះជាកន្លែងសមរម្យសម្រាប់ជីវិតរស់នៅបានឬទេ។ អ្នកវិទ្យាសាស្រ្ត​ដែលកាន់​គម្រោង​នេះ​គឺលោកស្រី Nathaly Batherla បានចាត់ចែង​បេសកម្ម​ Kapler នេះតាំងពីតំណាក់កាលដំបូងមកម្លេះ។ ពេលយើងឃើញវាត្រួវបានបាញបង្ហោះពិតជាគួរ​អោយរំភើបណាស់ វាដូចជា​គម្រោងរាប់​ទសវត្យ​បានក្លាយជាកាពិត ពេលវាហោះ​ទៅកាន់​ទីអាវកាសគឺជាពេលវេលាមួយដ៏ ក្តុកក្តួលណាស់។ ដំណើរការនៅឆ្នាំ២០០៩ កែវយឺត Optic ដ៏អស្ចារ្យនេះ​បានបញ្ចេញរបប​គំហើយពីភព​ ដែលវាច្រើនជាងអ្វីដែលយើងធ្លាប់គិតពីមុនមកឆ្ងាយណាស់ អ្វីដែលគួរឱ្យ​ភ្ញាក់ផ្អើលនោះមិនត្រឹមតែ​ចំនួនភពដែល Kapler បានរកឃើញនោះទេ ប៉ុន្តែវាជាប្រភេទនៃភព​ទាំងនោះដែរ ក្នុងចំណោមភពទាំង ៣៥០០ ដែល Kapler បានរកឃើញមួយចំនួនវាដូចជាភពនានារបស់យើងដែរ ដូចជាភពឧស្ម័នយក្ស, មានដូចណ ភពព្រហស្បតិ៍, ភពសុក្រ​រឺក៏ភព​តូចៗដែល​ដូចទៅនឹង ភពផែនដី ដូចជា​ភពសុក្រ, ភពអង្គារ ឬក៏​ភពពុធផងដែរ ប៉ុន្តែភពមួយចំនួន​ទៀតគឺនៅ​ចំពោះមុខ​ដែលត្រូវឱ្យយើងធ្វើការស្វែងរកចម្លើយដូចជាភព Kapler 16b ដែលធ្វើដំណើរជុំវិញ ផ្កាយភ្លោះ​វាដូចជាមានអ្នករស់នៅលើភពដែលមាន​ព្រះអាទិត្យ​ពីរ​ដូចក្នុង​រឿង Star Watch អញ្ចឹងឯង អ្វីដែលបានបន្ថែមពីលើនេះទៅទៀតគឺភព Kaper 1០b វាធ្វើគោចរណ៍គៀកនឹង​ផ្កាយរបស់​វា​ណាស់ ដូច្នេះផ្ទៃរបស់​ វាដូចជាឋាន​នរកពិតៗ Kapler 10b ក៏ដូចជាពិភពលោកមួយដែរ​ព្រោះវាមាន​មហាសមុទ្រ ដែលអាចដូចទៅនឹងមហាសមុទ្រប៉ាស៊ីហ្វីក ប៉ុន្តែវាមិនមែនជាមហាសមុទ្រទឹកនោះទេ តែវាជាមហាសមុទ្រនៃ​កំអែ​ភ្នំភ្លើងតែម្តង នៅចំពោះមុខព្រះអាទិត្យរបស់វា សីតុណ្ហភាពនៅលើផ្ទៃនោះ​ពិតជាក្តៅរហូត​អាចស្លរដែកបាន។

Kapler Telescope

ដូច្នេះវាមិនដឹងថាជា​ពិភពលោកបែបណានោះទេ ប៉ុន្តែសម្រាប់ Kapler អ្វីដែលបានរកឃើញទាំងនេះជា​គ្រាន់តែជាកា ទស្សនាទេសភាពតែប៉ុណ្ណោះ។ ពីព្រោះបេសកម្មចម្បងរបស់វាគឺការស្វែងរកភពនានា​ដែលអាច​មានលក្ខ័ណត្រឹមត្រូវដែលអាចកកើតជីវិត ALIEN បាន​ជាភពដូចផែនដីយើងដែរ។ ឥឡូវនេះ Kapler ធ្វើដំណើរកាន់តែជិត ពិភពលោកមួយចំនួនហើយ Kapler បានបង្ហាញចេញនូវទិន្ន័យស្តីអំពីភពដែលអាចកើតមានជីវិត ដែលកំពុងបង្ហាញវត្តមាន​នៅទីនោះ​យើងដាក់ចេញ​នួវច្បាប់​ជីវសាស្ត្រ និងការវិវឌ្ឍន៍ នោះអ្នកវិទ្យាសាស្ត្រនឹង​អាចប៉ានស្មាន ថា​តើពពួកសត្វនេះអាចសម្រប់ខ្លួនទៅនឹង​បរិស្ថានរបស់វាដោយ​របៀបណា​ ការប៉ានស្មានដ៏ប្រសើរបំផុតនោះគឺអំពីច្បាប់នៃ​ជីវិតរបស់​ពួកវា ជីវិតប្រភេទណាក៏ដោយ​ដែលកើតឡើងគឺមិនអាច​គេចផុតនៃ គីមីសាស្ត្រ និងវិជ្ជសាស្រ្តបានឡើយ។ Kapler បាននឹងកំពុងស្វែងរក​ពិភពលោកដែល​នៅឆ្ងាយដែលយើងអាចកំណត់បាន និងមានបរិស្ថានដ៏​ត្រឹមត្រូវ​ សីតុណ្ហភាពល្អ និងសមរម្យ​សម្រាប់ជីវិត​រស់នៅដូចនៅលើផែនដីយើងដូចដែល យើងបានដឹង៕

Post a Comment

0 Comments